មូលនិធិហេនរេចបូល
ថតរូបដោយ  Toni Richter
មូលនិធិហេនរេចបូល គឺជាមូលនិធិនយោបាយបៃតង
ចូលរួមជាមួយគណបក្សអាឡឺម៉ង់ Alliance 90/The Greens។
ដោយមានទីតាំងធំ នៅក្នុងទីក្រុងប៊ែកឡាំង  មូលនិធិនេះ
ត្រូវបានរៀបចំាជាសហព័ន្ធ និងឯករាជ្យ។

គោលដៅសំខាន់ៗរបស់មូលនិធិ គឺផ្តល់ និងឧបត្ថម្ភ
ដល់ការអប់រំដល់ប្រជាពលរដ្ឋ ទាំងនៅក្នុងប្រទេស
អាឡឺម៉ង់  និងនៅក្រៅប្រទេស  លើកកម្ពស់ការចូលរួម
ក្នុងលទ្ធិប្រជាធិបតេយ្យ និងការស្វែងយល់ផ្នែកវប្បធម៌
ពីគ្នាទៅវិញទៅមក។

ចំពោះផ្នែកអន្តរជាតិ  យើងកំពុងផ្តោតការយកចិត្ត
ទុកដាក់យ៉ាងសំខាន់ លើបញ្ហាខាងក្រោមនេះ ៖
  • ការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងការទប់ស្កាត់វិបត្តិ
  • បម្រែបម្រួលអាកាសធាតុ និងគោលនយោបាយគ្រប់គ្រងថាមពល
  • នយោបាយយេនឌ័រ
  •  ការគ្រប់គ្រង និងនិរន្តរភាព
  •  ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សរបៀបរបបនៃការរស់នៅ

ការិយាល័យទាំងពីររបស់យើង គឺនៅឈៀងម៉ៃ ប្រទេសថៃ  និងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា គឺជាការិយាល័យរបស់
មូលនិធិហេនរេចបូល ក្នុងចំណោមការិយាល័យទាំង២២នៅទូទាំងពិភពលោក ។  យើងធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធ
រវាងការិយាល័យរបស់មូលនិធិហេនរេចបូលនៅអាស៊ី  ព្រមទាំងជាមួយការិយាល័យហេនរេចបូលផ្សេងៗទៀតដូចជា៖
ការិយាល័យនៅទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន  នៅទីក្រុងកាប៊ុល ប្រទេសអាហ្គានីស្ថាន  នៅទីក្រុងញូឌេលី
ប្រទេសឥណ្ឌា  និងការិយាល័យនៅទីក្រុងប៉េកាំង ប្រទេសចិន។

ការិយាល័យហេនរេចបូលនៅកម្ពុជា
ការិយាល័យមូលនិធិហេនរេចបូល នៅក្រុងភ្នំពេញ  ថតរូបដោយ  ញ៉ែត  សុខហេង
ការិយាល័យហេនរេចបូល ប្រចាំនៅកម្ពុជាបានចាប់ផ្តើមធ្វើការចាប់តាំងពីឆ្នាំ១៩៩៣ មកម្លេះ  ហើយបន្ទាប់មក
ការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍  បានចាប់បើកជាផ្លូវការ នៅទីក្រុងឈៀងម៉ៃ ក្នុងខែកុម្ភៈ ឆ្នាំ២០០០។

ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយដៃគូសង្គមស៊ីវិល មូលនិធិហេនរេចបូល គឺជាមូលនិធិដំបូង
គេរបស់ប្រទេសអាឡឺម៉ង់ ដែលបានបង្កើតការិយាល័យធ្វើការ ជាមួយដៃគូនៅប្រទេសកម្ពុជា។

ដោយផ្អែកលើភាពជោគជ័យកន្លងមកនេះ  កម្មវិធីរបស់យើង កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែកសំខាន់
ពីរគឺ​ ប្រជាធិបតេយ្យយេនឌ័រ និងអភិបាលកិច្ចធនធាន ។ 

ការិយាល័យនៅកម្ពុជាមានតួនាទី ជាអ្នកជួយសម្រួលការបញ្ចេញមតិ ការរៀនរួមគ្នា  និងសកម្មភាពសហការនានា 
ដោយផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធទាំងអស់រវាងផ្នែកខាងអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នសិក្សា ស្ថាប័ន
ឯកជន  និងជាមួយរដ្ឋាភិបាល។

លើសពីនេះទៅទៀត យើងថែមទាំងបញ្ចូល ការវិភាគនយោបាយទៅក្នុងសកម្មភាពរបស់យើង ដោយជួយសម្រួល
ទំនាក់ទំនង រវាងប្រជាជនមកពីសាវតាខុសៗគ្នា ដែលមានការពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើង  ឲមានទំនាក់
ទំនងជាមួយគ្នាបានល្អប្រសើរ។

យើងមានបុគ្គលិកដែលកំពុងបំរើការនៅក្នុងទីក្រុងឈៀងម៉ៃ និងទីក្រុងភ្នំពេញ ដោយមានទំនាក់ទំនងការងារ និង
សកម្មភាពទៅប្រទេសទាំងបីនៅតំបន់អាស៊ីអាគ្នេយ៍  គឺប្រទេសថៃ  ប្រទេសកម្ពុជា  និងប្រទេសភូមា។

ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ
ការពិភាក្សាតុមូល
ការពិភាក្សាតុមូលជាមួយេលោកសាស្រ្តាចារ្យ អេរិក ម៉ាស្គិន អ្នកទទួលពានរង្ចាន់ ណូបែល
ផ្នែកសេដ្ឋកិច្ច ជាមួយអ្នកសេដ្ឋកិច្ចជាតិកម្ពុជា ស្តីពី “គោលនយោបាយជាតិស្តីពីសេដ្ឋកិច្ចសំរាប់
ប្រទេសកម្ពុជា”
នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១០ សណ្ឋាគារ កាំបូយ៉ាណា ក្រុង​ភ្នំពេញ​ ។
to radio broadcast
ទីស្នាក់ការកណ្តាលរបស់មូលនិធិហេនរេចបូល