ការសិក្សាស្រាវជ្រាវ
តិចតួចបំផុត ក្នុងការចូលរួមផ្នែកនយោបាយ។
នេះគឺជារឿងពិត ជាពិសេស ការសម្រេចចិត្ត
របស់ស្រ្តីជនជាតិដើមភាគតិច នៅក្នុងមូលដ្ឋាន
របស់ពួកគេ។
ដើម្បីស្វែងយល់ និងលើកស្ទួយដល់ស្រ្តី
ជនជាតិដើមភាគតិច ក្នុងការចូលរួមទាំងផ្នែក
ប្រពៃណី និងស្ថាប័ននយោបាយ ការិយាល័យ
មូលនិធិហេនរេចបូល ប្រចំានៅប្រទេស
កម្ពុជា រួមជាមួយ GTZ បានចាប់ផ្តើមគំរោងសកម្មភាពស្រាវជ្រាវមួយ។
គំរោងនេះត្រូវបានប្រព្រឹត្តទៅក្នុងខែឧសភា មិថុនា និងកក្កដា ឆ្នាំ២០០៨ នៅក្នុងសហគមន៍ជនជាតិដើមភាគតិច
នៅខេត្ត រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងជាមួយសហគមន៍ខ្មែរខ្លះនៅក្នុងខេត្តក្រចេះ។
តាមរយៈចំនុចខ្វែងគ្នាដ៏ស្មុកស្មាញរវាងជនជាតិដើមភាគតិច យេនឌ័រ និងការបង្ហាញខ្លួនក្នុងឆាកនយោបាយ
ការសិក្សាស្រាវជ្រាវបានចង្អុលបង្ហាញទាំងឧបសគ្គ និងឱកាស ដើម្បីជួយបង្កើនឲស្រ្តីជនជាតិដើមភាគតិច
ចូលរួមក្នុងឆាកនយោបាយបានប្រសើរជាងមុន។
នៅខណៈពេលដែលស្រ្តីធ្វើជាក្រុមព្រឹក្សាឃុំភាគច្រើន នៅតែប្រឈមមុខនឹងបរិបទដែលបុរសតែងតែស្ថិតនៅខ្ពស់
ជាងស្រ្តី បណ្តាលឲតួនាទីរបស់ស្រ្តីទាំងនោះ កាន់តែដើរថយក្រោយ ហើយស្រ្តីដែលបានចូលរួមក្នុងការសិក្សា
ស្រាវជ្រាវនេះ បានយល់ព្រមមតិគ្នា លើភាពដែលស្រ្តីមានសិទ្ធិ ក្នុងការចូលរួមកិច្ចការអភិបាលកិច្ច និងការពង្រឹង
សមត្ថភាព និងការខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងសហគមន៍របស់ពួកគេ។
ទាញយកឯកសាររបាយការណ៍_៥៥ ទំព័រ_៥១៥KB
.jpg)
