ប្រជាធិបតេយ្យយេនឌ័រ
ថតរូបដោយ ប៉ែន រតនា
តំណាងក្នុងការចូលរួមឆាកនយោបាយនៅថ្នាក់មូលដ្ឋាន នៅមានកំរិតនៅឡើយ។ ការលំអៀងទៅរកភាពដឹកនាំជាបុរស គួបផ្សំជាមួយការបែងចែករវាង ក្រុង និងជនបទ បានបង្កើតឲមានគុណវិបត្តិយ៉ាងធំធេងចំពោះស្រ្តី ជាពិសេសចំពោះស្រ្តី
ដែលភាគច្រើនកំពុងរស់នៅជនបទ។
ហេតុដូចនេះហើយ ទើបគំរោងប្រជាធិបតេយ្យយេនឌ័រ ត្រូវបានបង្កើតឡើងក្នុងគោលដៅសំខាន់ៗពីរ៖
- ជួយបង្កើនឲមានការនិយាយពីយេនឌ័រនៅថ្នាក់ជាតិ ដើម្បីនាំឲមានការផ្តួចផ្តើម និងរៀបចំ
ទស្សនវិស័យ សំរាប់ប្រជាធិបតេ្យយេនឌ័រថ្នាក់ជាតិដ៏ពិតប្រកដ។
នេះទាក់ទងទៅនឹង ការអភិវឌ្ឍន៍នូវការស្រាវជ្រាវថ្មី ដើម្បីបង្ហាញឲឃើញពីការលំអៀងផ្នែក
យេនឌ័រព្រមទាំងបង្កើតទស្សនវិស័យដ៏សំខាន់មួយ។ - គាំទ្រការចូលរួមរបស់ស្រ្តីជនបទ នៅក្នុងឆាកនយោបាយ តាមរយៈការអភិវឌ្ឍន៍នៃ
ការចូលរួមនៅថ្នាក់មូលដ្ឋាន និងជួយពង្រឹងសមត្ថភាព ដើម្បីជំរុញឲពួកគេអាច
លើកឡើងពីរបៀបវីរៈផ្ទាល់ខ្លួនសំរាប់ការរីកចំរើន និងអាចធ្វើឲមានការធូរស្បើយពី
ការបង្ខាំងក្នុងឆានយោបាយ។
កម្មវិធីនៅក្នុងប្រទេសកម្ពុជា មានគោលបំណងលើកយកគោលសំខាន់ដែលមានចំនុចប្រសព្វជាមួយយេនឌ័រៈ
- តំបន់ជនជាតិដើមភាគតិច ជាតំបន់គោលដៅសំរាប់ស្រ្តី ក្នុងការចូលរួមឆាកនយោបាយថ្នាក់មូលដ្ឋាន
ហើយមានជនជាតិដើមភាគតិចច្រើនក្រុម កំពុងរស់នៅភាគឦសាននៃប្រទេសកម្ពុជា។ - ផែ្នកបរិស្ថាន ពីព្រោះស្រ្តីគឺជាតួអង្គសំខាន់ក្នុងការធ្វើកសិកម្ម ហើយដើរតូនាទីយ៉ាងសំខាន់ក្នុងកិច្ចការ
គ្រប់គ្រងធនធានធម្មជាតិ។
Video - part I
Video - part II
.jpg)
