អភិបាលកិច្ចធនធាន
green forest in Cambodia
ថតរូបដោយ  ប៉ែន  រតនា
បន្ទាប់ពីឆ្លងកាត់ជាច្រើនទសវត្សរ៍នៃជម្លោះ និងអំពើហិង្សា ប្រទេសកម្ពុជាបានឈានចូលសតវត្សរ៍ទី២១ក្នុងនាម
ជាប្រទេសមួយ ដែលមានស្ថេរភាពនយោបាយ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
ទោះបីជាយ៉ាងណាក៏ដោយ  គន្លងអនាគតរបស់ប្រទេសនេះឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម
ប្រកបដោយនិរន្តរភាព នឹងពឹងផ្អែកជាសំខាន់ទៅលើការសម្រេចចិត្តនាពេលបច្ចុប្បន្នលើការប្រើប្រាស់ និង
គ្រប់គ្រង សម្បត្តិធនធានធម្មជាតិរបស់ខ្លួន។
 
វិស័យធនធានធម្មជាតិរបស់ប្រទេសកម្ពុជា អាចក្លាយជាកំលាំងនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពបាន លុះត្រាតែធនធានធម្មជាតិទាំងនោះ ត្រូវបានការពារតាមរបៀបមួយដែលជួយកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន
និងសង្គម។ ផលប្រយោជន៍ និងតម្លៃនៃធនធានទាំងនេះត្រូវធ្វើការចែករំលែកយ៉ាងយុត្តិធម៌ និងការសម្រេចចិត្ត
ត្រូវធ្វើឡើងដោយមានការចូលរួម ទទួលខុសនិងប្រកបដោយតម្លាភាព។

ការិយាល័យរបស់មូលនិធិហេនរេចបូលប្រចាំនៅប្រទេសកម្ពុជា កំពុងធ្វើការឆ្ពោះទៅរកការពង្រឹងអំណាច
អង្គការសង្គមស៊ីតាមតំបន់ដើម្បីរួមចំណែកធ្វើការពិភាក្សាប្រកបដោប្រសិទ្ធិភាព ទៅលើគោលនយោបាយ
ក្នុងការងារអភិបាលកិច្ចធនធានធម្មជាតិទាំងនោះ។  គំរោងរបស់យើងរួមមានការគាំទ្រសម្ព័ន្ធភាពបណ្តា
អង្កការក្រៅរដ្ឋាភិបាលនានា ដែលជួយលើកស្ទួយតម្លាភាពក្នុងការគ្រប់គ្រងប្រាក់ចំណូលបានមកពី
វិស័យនិស្សារណកម្ម។

តាមរយៈការធ្វើការក្នុងភាពជាដៃគូជាមួយនឹងវិទ្យាស្ថានសិក្សាអំពីការគ្រប់គ្រងសហគមន៍ដោយសហគមន៍ យើងគាំទ្រឲមានការពិភាក្សានិងការសិក្សារួមគ្នាក្នុងចំណោមអ្នកពាក់ព័ន្ធនានា ពីបណ្តាសហគមន៍ អង្គការ
ក្រៅរដ្ឋាភិបាលក្នុងស្រុកវិទ្យាស្ថានសិក្សានិងរដ្ឋាភិបាលផងដែរ។
ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយការិយាល័យមូលនិធិហេនរេចបូលនៅទីក្រុងប៉េកាំង និងអង្គការមូលនិធិសត្វព្រៃអន្តរជាតិ និងវិទ្យាស្ថានអន្តរជាតិសំរាប់ការអភិវឌ្ឍន៍ដោយនិរន្តរភាព យើងមាន
គោលបំណងដើម្បីធ្វើការស្វែងយល់ឲកាន់តែប្រសើរឡើងថែមទៀតនូវ តួនាទីរបស់ប្រទេសចិនដែលជាតួអង្គ
សំខាន់នៅក្នុងតំបន់។

គំរោងនេះ ព្រមទាំងគំរោងដទៃៗទៀត មានគោលបំណងដើម្បីធ្វើឲមានឥទ្ធិពលទៅលើការសម្រេចចិត្តនៅក្នុង
ការប្រើប្រាស់ ការផលិតនិងការផ្តល់នូវធនធានដល់ប្រទេសនានាដើម្បីធានាថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង
សមាហរណកម្ម ក្នុងតំបន់រួមចំណែកចំពោះការប្រើប្រាស់ និងគ្រប់គ្រងធនធានធម្មជាតិដោយនិរន្តរភាពនៅ
ប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៅក្នុងតំបន់មេគង្គ។
ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ
ការពិភាក្សាតុមូល
ការពិភាក្សាតុមូលជាមួយេលោកសាស្រ្តាចារ្យ អេរិក ម៉ាស្គិន អ្នកទទួលពានរង្ចាន់ ណូបែល
ផ្នែកសេដ្ឋកិច្ច ជាមួយអ្នកសេដ្ឋកិច្ចជាតិកម្ពុជា ស្តីពី “គោលនយោបាយជាតិស្តីពីសេដ្ឋកិច្ចសំរាប់
ប្រទេសកម្ពុជា”
នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១០ សណ្ឋាគារ កាំបូយ៉ាណា ក្រុង​ភ្នំពេញ​ ។
to radio broadcast
ទីស្នាក់ការកណ្តាលរបស់មូលនិធិហេនរេចបូល