អង្គការប្លប់បៃតងគឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលធ្វើការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបាននូវ
ការគោរពនៅកម្ពុជា។ អង្គការប្លប់បៃតងត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៨ ដែលជាគំរោងមួយរបស់អង្គការ
មិនមែនរដ្ឋាភិបាលអន្តរជាតិធ្វើការដោះស្រាយបញ្ហាការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ដោយភ្ជាប់ជាមួយនឹង
ការអប់រំទូទៅលើការថែរក្សាធនធានធម្មជាតិនៅខែមការា ឆ្នាំ២០០១។

ម្លប់បៃតងបានក្លាយជាអង្គការមួយដែលមានឯករាជ្យ។  បច្ចុប្បន្ននេះ អង្គការប្លប់បៃតងមានបុគ្គលិកចំនួន៣៥នាក់ និងធ្វើការជាមួយសមភាគីប្រហែល១០ ដែលរួមមានមកពីសមាគមន៍វត្តអារាម និងអាជ្វាធរមូលដ្ឋាន។ អ្នកស្ម័គ្រចិត្ត
ជាច្រើន ទាំងខ្មែរ និងបរទេស បានមកធ្វើការក្នុងរយៈពេលកំណត់ជាមួយនឹងគំរោងផ្សេងៗគ្នា នៅការិយាល័យក្រុង
ភ្នំពេញ និងការិយាល័យរងចំនួន៣ទៀតនៅខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តស្ទឹងត្រែង។

មូលនិធិហេនរេចបូល កំពុងធ្វើការសហការជាមួយនឹងអង្គការម្លប់បៃតង ដើម្បីលើកកម្ពស់ការចូលរួមកាន់តែទូលំទូលាយ
ក្នុងការធ្វើការសម្រេចចិត្ត ដែលទាក់ទងជាមួយនឹងនយោបាយបរិស្ថាន និងធនធាន។

គំរោងវិឡុបរិស្ថានបានផ្តល់នូវឱកាសដើម្បីសំរបសំរួល និងពង្រឹងការពិភាក្សាជាមួយមនុស្សជាច្រើនលើបញ្ហាបរិស្ថាន និង
ការគ្រប់គ្រងធនធានធម្មជាតិ។ ជាមួយការគាំទ្ររបស់មូលនិធិហេនរេចបូល អង្គការម្លប់បៃបងអាចមានលទ្ធភាពធ្វើការ
ចាក់ផ្សាយកម្មវិធីវិឡុ។ មូលនិធិហេនរេចបូល និងដៃគូដទៃទៀតនឹងជួយផ្តល់ប្រភពពត៌មានដល់កម្មវិធី ជាពិសេសផ្តោត
ទៅលើតួនាទីនិងការចូលរួមចំណែករបស់ស្រ្តី ក៏ដូចជាស្ថានភាពនៃសហគមន៍ជនជាតិ។

ចំពោះពត៌មានផ្សេងៗពីអង្គការម្លប់បៃតង សូមទំនាក់ទំនងៈ

អ្នកទំនាក់ទំនងៈ លោក វ៉ា មឿន  នាយកប្រតិបត្តិ
ទូរស័ព្ទៈ +855-23-214 409
អ៊ីម៉េលៈ  mlup@online.com.kh
ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ
ការពិភាក្សាតុមូល
ការពិភាក្សាតុមូលជាមួយេលោកសាស្រ្តាចារ្យ អេរិក ម៉ាស្គិន អ្នកទទួលពានរង្ចាន់ ណូបែល
ផ្នែកសេដ្ឋកិច្ច ជាមួយអ្នកសេដ្ឋកិច្ចជាតិកម្ពុជា ស្តីពី “គោលនយោបាយជាតិស្តីពីសេដ្ឋកិច្ចសំរាប់
ប្រទេសកម្ពុជា”
នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១០ សណ្ឋាគារ កាំបូយ៉ាណា ក្រុង​ភ្នំពេញ​ ។
to radio broadcast
ទីស្នាក់ការកណ្តាលរបស់មូលនិធិហេនរេចបូល