អភិបាលកិច្ចធនធាន
ថតរូបដោយ  ប៉ែន  រតនា
បន្ទាប់ពីឆ្លងកាត់ជាច្រើនទសវត្សរ៍នៃជម្លោះ  និងអំពើហិង្សា  ប្រទេសកម្ពុជាបានឈានចូលសតវត្សរ៍ទី២១ ក្នុងនាមជា
ប្រទេសមួយដែលមានស្ថេរភាពនយោបាយ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
ទោះបីជាយ៉ាងណាក៏ដោយ  គន្លងអនាគតរបស់ប្រទេសនេះឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយ
និរន្តរភាព នឹងពឹងផ្អែកជាសំខាន់ទៅលើការសម្រេចចិត្តនាពេលបច្ចុប្បន្នលើការប្រើប្រាស់ និងគ្រប់គ្រង សម្បត្តិធនធាន
ធម្មជាតិរបស់ខ្លួន។

វិស័យធនធានធម្មជាតិរបស់ប្រទេសកម្ពុជា អាចក្លាយជាកំលាំងនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពបាន  លុះត្រាតែ
ធនធានធម្មជាតិទាំងនោះ ត្រូវបានការពារតាមរបៀបមួយដែលជួយកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន និងសង្គម។
ផលប្រយោជន៍ និងតម្លៃនៃធនធានទាំងនេះត្រូវធ្វើការចែករំលែកយ៉ាងយុត្តិធម៌ និងការសម្រេចចិត្តត្រូវធ្វើឡើងដោយ
មានការចូលរួម ទទួលខុសនិងប្រកបដោយតម្លាភាព។

ការិយាល័យរបស់មូលនិធិហេនរេចបូល ប្រចាំនៅប្រទេសកម្ពុជា កំពុងធ្វើការឆ្ពោះទៅរកការពង្រឹងអំណាចអង្គការសង្គម
ស៊ីវិលតាមតំបន់ ដើម្បីរួមចំណែកធ្វើការពិភាក្សាប្រកបដោប្រសិទ្ធិភាព ទៅលើគោលនយោបាយក្នុងការងារអភិបាលកិច្ច
ធនធានធម្មជាតិទាំងនោះ។ អត្ថបទបន្ថែម››
ស្រាវជ្រាវ
គំរោងនយោបាយ
គំរោងស្រាវជ្រាវនេះ មានបំណងដាក់បំភ្លឺអំពីតួនាទីសេដ្ឋកិច្ចរបស់ចិន នៅក្នុងប្រទេសវៀតណាម  ឡាវ 
និងកម្ពុជា សំរាប់ជាមូលដ្ឋានក្នុការចរចារស្ថាបនា រវាងអ្នកសម្រេចចិត្ត និងភាគីពាក់ព័ន្ធដទៃទៀត
នៅក្នុងប្រទេសចិន  និងបណ្តាប្រទេសទន្លេមេគង្គ។

ដោយ Jeff Rutherford, Kate Lazarus and Shawn Kelley កែសម្រួលដោយ Ingrid Martonova រក្សាសិទ្ធិ ២០០៨ មូលនិធិហេនរេចបូល(HBF), WWF និងវិទ្យាស្ថានអន្តរជាតិសំរាប់ការអភិវឌ្ឍន៍ជានិរន្ត អត្ថបទបន្ថែម»
កសាងសមត្ថភាព
កម្មវិធីវិទ្យុ
មូលនិធិហេនរេចបូល កំពុងធ្វើការសហការជាមួយនឹងអង្គការម្លប់បៃតង  ដើម្បីលើកកម្ពស់ការ
ចូលរួមកាន់តែទូលំទូលាយ ក្នុងការធ្វើការសម្រេចចិត្ត ដែលទាក់ទងជាមួយនឹងនយោបាយ
បរិស្ថាន និងធនធាន។

គំរោងវិឡុបរិស្ថានបានផ្តល់នូវឱកាសដើម្បីសំរបសំរួល និងពង្រឹងការពិភាក្សា ជាមួយមនុស្ស
ជាច្រើន លើបញ្ហាបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។  ជាមួយការគាំទ្ររបស់មូលនិធិ
ហេនរេចបូល អង្គការម្លប់បៃបងអាចមានលទ្ធភាពធ្វើការចាក់ផ្សាយកម្មវិធីវិឡុ។ អត្ថបទបន្ថែម»
ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ
ការពិភាក្សាតុមូល
ការពិភាក្សាតុមូលជាមួយេលោកសាស្រ្តាចារ្យ អេរិក ម៉ាស្គិន អ្នកទទួលពានរង្ចាន់ ណូបែល
ផ្នែកសេដ្ឋកិច្ច ជាមួយអ្នកសេដ្ឋកិច្ចជាតិកម្ពុជា ស្តីពី “គោលនយោបាយជាតិស្តីពីសេដ្ឋកិច្ចសំរាប់
ប្រទេសកម្ពុជា”
នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១០ សណ្ឋាគារ កាំបូយ៉ាណា ក្រុង​ភ្នំពេញ​ ។
to radio broadcast
ទីស្នាក់ការកណ្តាលរបស់មូលនិធិហេនរេចបូល