គឺជាមូលនិធិដំបូងគេរបស់ប្រទេសអាឡឺម៉ង់ ដែលបានបង្កើតការិយាល័យធ្វើការនៅប្រទេសកម្ពុជា។ ដោយផ្អែកលើភាពជោគជ័យកន្លងមកនេះ កម្មវិធីថ្មីៗរបស់យើងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែកសំខាន់ៗ
ដូចខាងក្រោមនេះ ៖
នៅក្នុងគំរោងទាំងអស់នេះ យើងបានបង្កើតយុទ្ធសាស្រ្ត ធ្វើការជាដៃគូ ដោយឧបត្ថម្ភគាំទ្រក្នុងការពង្រឹងសមត្ថភាព ផ្តួចផ្តើមគំនិត
បង្កើតគំរោងស្រាវជ្រាវដើម្បីបង្កើនការជជែកពិភាក្សា និងលើកកំពស់ដល់អ្នកដែលពាក់ព័ន្ធឲហ៊ានបញេ្ចញមតិទាំងនៅ
ថ្នាក់តំបន់ ថ្នាក់ជាតិ និងនៅថ្នាក់អន្តរជាតិ។
ដោយតំបន់គោលដៅការងាររបស់យើងនៅភាគឦសាននៃប្រទេសកម្ពុជា យើងធ្វើការលើគំរោងជាច្រើនជាមួយអង្គការជាដៃគូ
ដើម្បីលើកកម្ពស់ដល់ស្រ្តីខ្មែរ និងស្រ្តីជនជាតិដើមភាគតិចទាំងអស់ ឲចូលរួម និងអភិវឌ្ឍន៍ខ្លួនឯង។ នេះជាផ្នែកមួយនៃការផ្តួច
ផ្តើមពង្រឹងសមត្ថភាព ក្នុងគោលបំណងលើកកំពស់ស្រ្តីឲមានការចូលរួម។ យើងថែមទាំងកំពុងជួយសម្រួលបង្កើតបណ្តាញ
ជាមួយអង្គការនានាដែលកំពុងធ្វើការជាមួយជនជាតិដើមភាគតិច លើបញ្ហាដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ។
មូលនិធិហេនរេចបូលប្រចាំនៅប្រទេសកម្ពុជាក៏បានផ្តួចផ្តើមគំនិត និងផ្តល់មូលនិធិផងផងដែរ លើការស្រាវជ្រាវទាក់ទងទៅនឹង
តំបន់ដែលយើងកំពុងធ្វើការ ព្រមទាំងយើងបានបោះពុម្ពផ្សាយជាច្រើនច្បាប់។
.jpg)
